នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ VIKING SUN ដែលជានាវាទី ១៥ មកពីកំពង់ផែ Ho Chi Minh វៀតណាម
នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអង្គារ ៤កើត ខែេចត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ VIKING SUN ដែលជានាវាទី១៥ មកពីកំពង់ផែ Ho Chi Minh វៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ៧៥៩ នាក់ (ស្រី ៤០៨ នាក់) និងនាវិកចំនួន ៤៥៨ នាក់ (ស្រី ៩៧ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។