អបអរសាទទិវាអន្តរជាតិនារី ៨.មីនា ខួបលើកទី១០៧ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់
កំពង់ផែក្រុងព្រះសីហនុ: ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅកំពង់ស្វយ័តក្រុងព្រះសីហនុ បានរៀបចំពីធីអបអរសាទទិវាអន្តរជាតិនារី ៨.មីនា ខួបលើកទី១០៧ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក និងលោកជំទាវ បានមានប្រសាសន៏សំណេះសំណាលជាមួយបងប្អូន បុគ្គលិក កម្មករ នារីកំពង់ផែ។ ក្រោមប្រធានបទ "ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ" ។ ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យនិងការអនុវត្តន៏ សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី ។