នាវាទេសចរណ៍ឈ្មោះ Volendam ដែលជានាវាទី ១៣ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Volendam ដែលជានាវាទី ១៣ មកពីកំពង់ផែ Laemchabang ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៣៦៦ នាក់ (ស្រី ៧៣៨ នាក់) និងនាវិកចំនួន ៦១៦ នាក់ (ស្រី ១០២ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:៣០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម ។