នាវាទេសចរណ៍ឈ្មោះ Sapphire Princess ដែលជានាវាទី ២៨ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Sapphire Princess ដែលជានាវាទី ២៨ មកពីកំពង់ផែ Vung Tau ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ២.៧៣៦ នាក់ (ស្រី ១.៤៤៩ នាក់) និងនាវិកចំនួន ១.០៨២ (ស្រី ២៣៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។