កិច្ចប្រជុំពីការធ្វើផែនការលំអិត និងចុះហត្ថលេខាលើគម្រោងអភិវឌ្ឍសមត្ថភាពការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតេន័រ
វេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរការ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា គ.ស.២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាជាមួយ Mr. Furuich Masahiko ទីប្រឹក្សាជាន់ខ្ពស់របស់ JICA និង Mr. Tatsuyuki Shishido, វិទ្យាស្ថានអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៅក្រៅប្រទេសនៃប្រទេសជប៉ុន (OCDI) រួមទាំងសហការី ដើម្បីពិភាក្សាពីការធ្វើផែនការលំអិត និងចុះហត្ថលេខាលើគម្រោងអភិវឌ្ឍសមត្ថភាពការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតេន័រនៅ កសស ។