ការរៀបចំធ្វើការផ្សព្វផ្សាយតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ)
នាវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារអភិវឌ្ឍន៍ចំណតកុងតេន័រថ្មីកំពង់ផែក្រុងព្រះសីហនុ និងការរៀបចំធ្វើការផ្សព្វផ្សាយតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ជាមួយទីភ្នាក់ងារ JICA ដែលដឹកនាំដោយលោក TANAKA Kotaro, Senior Representative of JICA Cambodia Office ។