កិច្ចពិភាក្សាជាមួយក្រុមហ៊ុន VIETNAM PEACE TOUR JSC ដែលដឹកនាំដោយលោកជំទាវ មាន សំអាន
នាវេលាម៉ោង ១៥:៣០ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយក្រុមហ៊ុន VIETNAM PEACE TOUR JSC ដែលដឹកនាំដោយលោកជំទាវ មាន សំអាន សមាជិកាព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីការនាំកប៉ាល់ដឹកភ្ញៀវទេសចរណ៍ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា ។