កិច្ចពិភាក្សាអំពីកិច្ចសហការ និងសម្របសម្រួល ដើម្បីត្រៀមរៀបចំអោយនាវាយុវជនអាស៊ីអាគ្នេយ៍
នាវេលាម៉ោង ១០:០០ ព្រឹកថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៧ ថ្នាក់ដឹកនាំកំពង់ផែ បានទទួលជួបប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាអំពីកិច្ចសហការ និងសម្របសម្រួល ដើម្បីត្រៀមរៀបចំអោយនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី ៤៤ (The 44th Ship for Southeast Asian and Japanese Youth Program in 2017) ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។