កិច្ចប្រជុំស្តីពី International Port Conference និងចូលរួមខួបលើកទី ១៥០ឆ្នាំ របស់កំពង់ផែ Kobe
ថ្ងៃទី ១២-១៤ ខែ កុម្ភះ ឆ្នាំ ២០១៧ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលរួមកិច្ចប្រជុំស្តីពី International Port Conference និងចូលរួមខួបលើកទី ១៥០ឆ្នាំ របស់កំពង់ផែ Kobe ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៨៦៨ នៅទីក្រុង Kobe ប្រទេស Japan ដែលប្រធានបទក្នុងកិច្ចពិភាក្សាគឺផ្តោតលើ Port Logistics and Perspectives in Globalized Society និងមានការចូលរួមពីថ្នាក់ដឹកនាំកំពង់ផែនៅសហរដ្ឋអាមេរិក អ៊ឺរ៉ុប ចិន កូរ៉េ និងកំពង់ផែប្រទេសអាស៊ាន ព្រមទាំងបណ្តាក្រុមហ៊ុនធំៗនៅប្រទេសជប៉ុនចូលរួមផងដែរ ។