នាវាកងទ័ពជើងទឹកជប៉ុនចំនួន ០៣ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ មាននាវាកងទ័ពជើងទឹកជប៉ុនចំនួន ០៣ គ្រឿងឈ្មោះ (១) MAKINAMI, (២) ASAYUKI និង (៣) SHIMAYUKI បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ១៣-១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសកម្ពុជា-ជប៉ុន ។