នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Diamond Princess ដែលជានាវាទី ០៥ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម
នៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Diamond Princess ដែលជានាវាទី ០៥ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតបោះយុថ្កានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ២,៧៨៩ នាក់ និងនាវិកចំនួន ១,០៥៧ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។