នាវាទេសចរណ៍ឈ្មោះ Seabourn Sojourn និងនាវាឈ្មោះ Costa Victoria បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទី ១ ឈ្មោះ Seabourn Sojourn និងនាវាទី ២ ឈ្មោះ Costa Victoria ដែលជានាវាទី ០៣ & ០៤ សំរាប់ឆ្នាំ ២០១៧ ។ នាវាទាំងពីរនេះមកពីកំពង់ផែ Laem Chabang ប្រទេសថៃ ហើយនាវាទី ០១ មានផ្ទុកអ្នកដំណើរចំនួន ៤៤៩ នាក់ និងនាវិកចំនួន ៥០ នាក់ និងនាវាទី ០២ មានផ្ទុកអ្នកដំណើរ ១.៩២៨ នាក់ និងនាវិក ចំនួន ៧១៨ នាក់ ។ ហើយនាវាទាំងពីរនេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ២១:០០យប់ ថ្ងៃដដែល ដោយនាវាទី ០១ ឆ្ពោះទៅកាន់កំពង់ផែ Ho chiminh និងនាវាទី ០២ ទៅកាន់កំពផែ Phu Quoc ប្រទេសវៀតណាម ។