មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDAbella ដែលជានាវាទី ៣៤ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម
នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៦ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDAbella ដែលជានាវាទី ៣៤ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរ ចំនួន ១,៩៩៦ នាក់និង នាវិកចំនួន ៦០០ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។