ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំកំពង់ផែ បានជួបពិភាក្សាជាមួយគណៈប្រតិភូចិនហុងកុង ជំនាញផ្នែកសេដ្ឋកិច្ច
ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង ១៥:៣០ រសៀល ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ បានជួបពិភាក្សាជាមួយគណៈប្រតិភូចិនហុងកុង ជំនាញផ្នែកសេដ្ឋកិច្ច ដែលរួមដំណើរដោយលោកឧកញ៉ា ឡាវ កាំង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងសមាជិកសភាពាណិជ្ជកម្ម ដើម្បីពិភាក្សាស្វែងរកឱកាសវិនិយោគនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។