ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្តីពី ...

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)

នៅកញ្ញា ១៧, 2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្តីពីកិច្ចសហការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឧកញ៉ា តែ តាំងប៉ ប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។  ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានការចូលរួមពី ថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ មន្រ្តីនគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាលាខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ កសស ថ្នាក់ដឹកនាំ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មន្ត្រីរាជការពាក់ព័ន្ធនានា និងពាណិជ្ជករ/អ្នកជំនួញ ដ៏មានសក្តានុពលក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម (SMEs)។ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានការធ្វើបទបង្ហាញអំពី ស្ថានភាពអាជីវកម្ម និងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការធ្វើបទបង្ហាញអំពី បញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងឡូជីស្ទីករបស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងជាពិសេស គឺមានកិច្ចពិភាក្សាលើប្រធានបទនិតិវិធីក្នុងការកាត់បន្ថយថ្លៃដើមឡូជីស្ទីកសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងគោលបំណងគាំទ្រ និងអភិវឌ្ឍបរិយាកាសធុរកិច្ច ដើម្បីភាពរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាផ្នែកមួយសំខាន់នៃ សសរគ្រឹះសេដ្ឋកិច្ចរបស់ កម្ពុជា

 

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក