ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ដឹកនាំដោយ លោកមេបញ្ជាការ Tom Lindsey មេបញ្ជាការនាវា HMS Tamar ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនេះ មានការចូលរួមអមដំណើរពី កងទ័ពជើងទឹកអង់គ្លេស អនុព័ន្ធយោធាអង់គ្លេស រួមទាំង មន្ត្រីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា




































