កិច្ចប្រជុំពិភាក្សាការងារ និងការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ...

កិច្ចប្រជុំពិភាក្សាការងារ និងការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd

សីហា ១៧, 2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបប្រជុំពិភាក្សាការងារ និងស្តាប់ការធ្វើបទបង្ហាញរបស់ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd. ស្តីពី បច្ចេកវិទ្យាកំពង់ផែដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិរបស់ជប៉ុន រួមបញ្ចូលទាំង Automated Guided Vehicles (AVGs) ដែលត្រូវបានដឹកនាំក្នុងការធ្វើបទបង្ហាញដោយ លោក Yasuhiro Sakano អនុប្រធានគ្រប់គ្រងទូទៅ នៃនាយកដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៃក្រុមហ៊ុន Sumitomo Corporation Power & Mobility Co., Ltd. និងលោក Tomoyuki Kuroda អ្នកគ្រប់គ្រងទូទៅ នៃការិយាល័យតំណាងនៅទីក្រុងភ្នំពេញ នៃក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd

 

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក