ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ១២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម ក្នុងគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ មធ្យោបាយលើកដាក់ ឃ្លាំងស្តុក ការវេចខ្ចប់ ដឹកជញ្ជូន ដើម្បីធ្វើការនាំចេញ នាំចូល ជាពិសេសការនាំចេញអង្ករ ដំឡូងមី និងការនាំចូលជី ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ









'



























ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖




















