របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

ក្នុងត្រីមាសទី៣ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន៨៥.១១៧.៣៦៤.០០០រៀល ថយចុះជាងក្នុងត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ២.៤០៦.២១៧.០០០រៀល ស្មើនឹង២,៧៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២០.២៣៥.៣៨៧.០០០រៀល កើនឡើងចំនួន១.៩១៥.៧៦៥.០០០រៀល ស្មើនឹង

របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

ក្នុងត្រីមាសទី៣ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន៨៥.១១៧.៣៦៤.០០០រៀល ថយចុះជាងក្នុងត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ២.៤០៦.២១៧.០០០រៀល ស្មើនឹង២,៧៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២០.២៣៥.៣៨៧.០០០រៀល កើនឡើងចំនួន១.៩១៥.៧៦៥.០០០រៀល ស្មើនឹង ១០,៤៦%។  សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៦៦.៧៣០.៧០៧.០០០ រៀល កើនឡើងចំនួន១២.០៥៨.៤៥៩.០០០ រៀល ស្មើនឹង ៤,៧៣% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១០.០១៩.១៣៦.០០០រៀល កើនឡើងចំនួន ៤០.៨១៨.៣៣៩.០០០ រៀល ស្មើនឹង ៥៨,៩៩% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២២នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ១.៤២៥.៣៨៧.៤០២.០០០រៀល ថយចុះចំនួន ១.៧៦២.២៦៨.០០០រៀល ស្មើនឹង ០,១២% និងមូលធនសរុប មានចំនួន ៨៧៧.៨០៦.០២៧.០០០រៀល កើនឡើងចំនួន ៩៣.៩១១.៨៦៨.០០០រៀល ស្មើនឹង ១១,៩៨%។ 

        

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖ 

 

១. អនុបាតចរន្ត ២,៥២ ដង
២. អនុបាតចរន្តលឿន ២,១៨ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤២ %
៤. អនុបាតចំណេញធៀបនឹងមូលធន ២,៣១ %
៥. អនុបាតគំលាតចំណេញដុល ១៥,៦០ %
៦. អនុបាតគំលាតចំណេញភាព ២៣,៧៧ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ១១,១៥ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៣៥,០៩២ រៀល

 សូម​អាន​របាយការណ៍​ប្រចាំត្រីមាសទី៣ ឆ្នំា ២០២២ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

២. Third Quaterly Report 2022

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក