របាយការណ៍ប្រចាំ ត្រីមាសទី២ ឆ្នាំ ២០២១
ក្នុងត្រីមាសទី២ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ចំណូលសរុបចំនួន ៨៥.៨៥៧.៥៥៤.០០០រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២០ ចំនួន ១០.២៣១.៩៣៧.០០០រៀល ស្មើនឹង១៣,៥៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៤.០៧៥.៩៦៧.០០០រៀល កើនឡើងចំនួន៥.៧៣៥.៨៤៣.០០០រៀល ស្មើនឹង ៦៨,៧៧%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៦៧.១៤៨.៦៦៧.០០០ រៀល កើនឡើងចំនួន១៩.៨១៥.២៦៩.០០០ រៀល ស្មើនឹង ១៣,៤៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៥០.៨៨១.១៧៤.០០០រៀល កើនឡើងចំនួន ៤១.៧២០.៦៥៥.០០០ រៀល ស្មើនឹង ៤៥៥,៤៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០។នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៦.៦០៨.៩០៣.០០០រៀល កើនឡើងចំនួន ៦.៧៦៦.២០២.០០០រៀល ស្មើនឹង ០,៤៩% និងមូលធនសរុប មានចំនួន ៧៤១.០៦៧.៩៤៣.០០០រៀល កើនឡើងចំនួន ៣៨.៧០៦.៥២៥.០០០រៀល ស្មើនឹង ៥,៥១%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២១ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៤០ ដង |
២. | អនុបាតចរន្តលឿន | ២,១០ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,០១ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,៩០ % |
៥. | អនុបាតគំលាតចំណេញដុល | ២៧,១៤ % |
៦. | អនុបាតគំលាតចំណេញភាព | ១៦,៣៩ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៧,៦៧ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៦៤,១១ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ២ ឆ្នំា ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖