របាយការណ៍ប្រចាំ ត្រីមាសទី១ ឆ្នាំ ២០២១
ក្នុងត្រីមាសទី១ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨១.២៩១.១១៣.០០០ រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២០ ចំនួន ៧១.៧០៧.៧៨១.០០០ រៀល ស្មើនឹង ១៣,៣៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន៣៦.៨០៥.២០៦.០០០រៀល កើនឡើងជាងត្រីមាសទី១ឆ្នំា២០២០ ចំនួន៣៥.៩៨៤.៨១១.០០០រៀល ស្មើនឹង៤៣៨៦,២៧%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧៨.៧៧២.០២៩.០០០រៀល ថយចុះចំនួន ១១.០៧០.៦៧២.០០០រៀល ស្មើនឹង ០,៧៩% និងមូលធនសរុប មានចំនួន ៧៣៩.១៦៦.៦២៤.០០០រៀល កើនឡើងចំនួន ៣៦.៨០៥.២០៦.០០០រៀល ស្មើនឹង ៥,២៤%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២១ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៥៨ ដង |
២. | អនុបាតចរន្តលឿន | ២,២៥ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,៦៧ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៤,៩៨ % |
៥. | អនុបាតគំលាតចំណេញដុល | ១៨,៣៦ % |
៦. | អនុបាតគំលាតចំណេញភាព | ៤៥,២៨ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៦,៧៣ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៤២៩,១១ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ១ ឆ្នំា ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖