របាយការណ៍​​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០២០

ក្នុងត្រីមាសទី៤ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មាន​ចំណូលសរុប​ចំនួន ៨៤.១៣៣.៤៣៦.០០០ រៀល ថយចុះ​ក្នុង​ត្រីមាសទី៤ ឆ្នំា២០១៩ ចំនួន ៦.៩១០.៨០៧.០០០ រៀល ស្មើនឹង ៧,៥៩% និង​ចំណេញ​សុទ្ធក្នុង​ការិយបរិច្ឆេទ​ចំនួន១០.៨៧២.៥១៨.០០០រៀល កើនឡើង​ជាងត្រីមាសទី៤​ឆ្នំា២០១៩ ចំនួន១.៤៧៤.២៥៩.០០០រៀល ស្មើនឹង១៥,៦៩%។

របាយការណ៍​​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០២០

ក្នុងត្រីមាស​ទី៤ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ៨៤.១៣៣.៤៣៦.០០០ រៀល ថយចុះ​ក្នុង​ត្រីមាសទី៤ ឆ្នំា២០១៩ ចំនួន ៦.៩១០.៨០៧.០០០ រៀល ស្មើនឹង ៧,៥៩% និង​ចំណេញ​សុទ្ធក្នុង​ការិយបរិច្ឆេទ​ចំនួន១០.៨៧២.៥១៨.០០០រៀល កើនឡើង​ជាង​ត្រីមាសទី៤ឆ្នំា២០១៩ ចំនួន១.៤៧៤.២៥៩.០០០រៀល ស្មើនឹង១៥,៦៩%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុប​ចំនួន ៣១១.៨១៣.៧៦៩.០០០ រៀល ថយចុះចំនួន ២២.០៩៩.៦០៨.០០០ រៀល ស្មើនឹង ៦,៦២% បើធៀបនឹង​រយៈពេល១២ខែ គិតត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩  និងចំណេញ​សុទ្ធក្នុងការិយបរិច្ឆេទ​ចំនួន ២៦.៦០៧.៥៩៤.០០០រៀល ថយចុះ​ចំនួន១៦.៨៥៥.៩០៦.០០០ រៀល ស្មើនឹង ៣៨,៧៨% បើធៀប​នឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​នេះដែរ ទ្រព្យសកម្មសរុប​របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៨៩.៨៤២.៧០១.០០០រៀល កើនឡើងចំនួន១៧.៥៧៦.៤៨០.០០០រៀល ស្មើនឹង ១,២៨% និង​មូលធន​សរុបមានចំនួន ៧០២.៣៦១.៤១៨.០០០រៀល កើនឡើង​ចំនួន ១៩.៨៣៦.៥៧៨.០០០ រៀលស្មើនឹង ២,៩១%។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៤២ ដង
២. អនុបាតចរន្តលឿន ២,១២ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៧៨ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១,៥៥ %
៥. អនុបាតគំលាតចំណេញដុល ២៤,៨៨ %
៦. អនុបាតគំលាតចំណេញភាព ១២,៨២ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៥,៤៥ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១២៦,៧៦ រៀល

សូម​អាន​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នំា ២០២០ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០

២. Q4-2020-Eng.pdf

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក