សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ អណត្តទី៧ របស់ ក.ស.ស
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) សូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជនឱ្យដឹងថា របាយការណ៍ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៩ របស់ PAS នឹងត្រូវពន្យារដល់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩ ដោយសារមានថ្ងៃឈប់សំរាកសាធារណៈជាច្រើននៅចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០១៩ រួមទាំង ទិវាប្រារព្ធពីធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ, ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស, ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូកដែលស្ថិតក្នុងពេលរៀបចំរបាយការណ៍។
ដូច្នេះវិនិយោគិន និងសាធារណជនសូមមេត្តាកត់សម្គាល់និងការយោគយល់ដូចបានជម្រាបជូនខាងលើ។