ក.ស.ស បានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា
ក.ស.ស មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ក.ស.ស បានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) លើឯកសារផ្ដល់ព័ត៌មានសម្រាប់ការបោះផ្សាយលក់មូលបត្រលើកដំបូងជាសារធារណៈ តាមរយៈសេចក្ដីសម្រេចលេខ //គ.ម.ក./ ស.ស.រ ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧ អាស្រ័យហេតុនេះ សូមអញ្ជើញវិនិយោគិនសាធារណៈ រួមមានវិនិយោគិនសក្ដានុពល វិនិយោគិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង វិនិយោគិនមិនទទួលជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនមិនបានចូលរួមក្នុងការប៊ុកបៀលឌីង ដែលមានបំណងសុំធ្វើបរិវិសកម្ម អញ្ជើញដាក់ពាក្យស្នើសុំចូលរួមធ្វើបរិវិសកម្មនៃសំណើលក់មូលបត្រកម្មសិទ្ធិ ។