របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៧
ក្នុងឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៣៩៧.៨៣៥.០០០ រៀល កើនជាងឆ្នំា ២០១៦ ចំនួន ១៨.៤១៦.៥៨៦.០០០ រៀល ស្មើនឹង ៨.៨១% និង ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៥.១៣៩.៣១៦.០០០ រៀល ដែលប្រាក់ចំណេញបានថយចុះចំនួន ១.៥៨១.១៥៦.000 រៀល ស្មើនឹង ៥.៩២% បើធៀបនឹងឆ្នំា ២០១៦ ។ នាថ្ងៃទី ៣១ ខែធ្នូ ឆ្ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុមានចំនួន ១.២៨០.៥១០.០៣៨.០០០ រៀល កើនចំនួន ១៩៧.៥៧៨.៣៩១.០០០ រៀល ស្មើនឹង ១៨.២៤% និងមូលធនសរុប មានចំនួន ៦៤៦.៦១០.៥៥៤.០០០ រៀល កើនចំនួន ១១១.៩៩៧.៥៤៣.០០០ រៀល ស្មើនឹង ២០.៩៥% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២.៦១ ដង |
២. | អនុបាតចរន្តលឿន | ២.៤៩ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១.៩៦ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៣.៨៩ % |
៥. | អនុបាតគំលាតចំណេញដុល | ២៥.៦៨ % |
៦. | អនុបាតគំលាតចំណេញភាព | ១១.០៦ % |
៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣២៨.៤០ រៀល |
៨. | ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ................ រៀល |
សូមអានរបាយការណ៍ឆ្នាំ ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖