របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤
ក្នុងត្រីមាសទី១ ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៩៧.៣៦៤.៤១៩.០០០ រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ១៩.៧៣៦.៩៧៤.០០០ រៀល ស្មើនឹង ២៥,៤៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៣.២៩៥.៧៧៧.០០០ រៀល ថយចុះចំនួន ៣២.៦៨១.៧៤៧.០០០ រៀល ស្មើនឹង ៤៩,៥៣%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦៧០.០៧០.០៣២.០០០រៀល កើនឡើងចំនួន ៦៧.២៤៥.០៩២.០០០រៀល ស្មើនឹង ៤,២០% និងមូលធនសរុប មានចំនួន ១.០០៥.៣៤០.៦៥៣.០០០រៀល កើនឡើងចំនួន ៣៣.២៩៥.៧៧៧.០០០រៀល ស្មើនឹង ៣,៤៣%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៣ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៥៦ ដង |
២. | អនុបាតចរន្តលឿន | ២,២៦ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៩៩ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៣,៣១ % |
៥. | អនុបាតគំលាតចំណេញដុល | ១៧,៨១ % |
៦. | អនុបាតគំលាតចំណេញភាព | ៣៤,២០ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ២០,៥៣ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣៨៨,១៩ រៀល |
សូមអានរបាយការណ៍ប្រចាំឆ្នំា ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១. របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ (ភាសាខ្មែរ)
២. របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ (ភាសាអង់គ្លេស)