របាយការណ៍​​ហិរញ្ញវត្ថុត្រីមាសទី ៤ ប្រចាំ​ឆ្នាំ ២០២៣

ក្នុងត្រីមាសទី៤ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ១០០.០៧២.៧៨០.០០០ រៀល មានការកើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២២ ចំនួន ២៣.០៥៩.៩៤២.០០០ រៀល ស្មើនឹង ២៩,៩៤% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ...

របាយការណ៍​​ហិរញ្ញវត្ថុត្រីមាសទី ៤ ប្រចាំ​ឆ្នាំ ២០២៣

ក្នុងត្រីមាសទី៤ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ១០០.០៧២.៧៨០.០០០ រៀល មានការកើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២២ ចំនួន ២៣.០៥៩.៩៤២.០០០ រៀល ស្មើនឹង ២៩,៩៤% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ៤.០៣២.២២០.០០០ រៀល កើនឡើងជាងត្រីមាសទី៤ឆ្នំា២០២២ ចំនួន ១៨.០៣៧.៣០១.០០០រៀល ស្មើនឹង ១២៨,៧៩%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៦៤.៦៤០.៧៧១.០០០ រៀល កើនឡើងចំនួន ២០.៨៩៧.២២៦.០០០ រៀល ស្មើនឹង ៦,០៨% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២  និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២១.៩៦៥.៤៩០.០០០រៀល កើនឡើងចំនួន ៣៧.៨១០.២៧៥.០០០ រៀល ស្មើនឹង ៤៤,៩៣% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦០២.៨២៤.៩៤០.០០០រៀល កើនឡើងចំនួន ១៧៦.៦៧៩.៣៤៤.០០០រៀល ស្មើនឹង ១២,៣៩% និងមូលធនសរុបមានចំនួន ៩៧២.០៤៤.៨៧៦.០០០រៀល កើនឡើងចំនួន ១០៨.២៤៣.៩៣០.០០០ រៀលស្មើនឹង ១២,៥៣%

 

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

 

១. អនុបាតចរន្ត ២,០៩ ដង
២. អនុបាតចរន្តលឿន ១,៨១ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,២៥ %
៤. អនុបាតចំណេញធៀបនឹងមូលធន ០,៤១ %
៥. អនុបាតគំលាតចំណេញដុល ២១,៧១ %
៦. អនុបាតគំលាតចំណេញភាព ៤,០៣ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៥ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤៧,០១ រៀល

 សូម​អាន​របាយការណ៍​ប្រចាំ ឆ្នំា ២០២២ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី៤_ឆ្នាំ២០២៣

២. Fourth Quarterly Report 2023

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក