របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០១៧

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០១៧

      ក្នុងឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៣៩៧.៨៣៥.០០០ រៀល កើនជាងឆ្នំា ២០១៦ ចំនួន ១៨.៤១៦.៥៨៦.០០០ រៀល ស្មើនឹង ៨.៨១% និង ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៥.១៣៩.៣១៦.០០០ រៀល ដែលប្រាក់ចំណេញបានថយចុះចំនួន ១.៥៨១.១៥៦.000 រៀល ស្មើនឹង ៥.៩២% បើធៀបនឹងឆ្នំា ២០១៦ ។ នាថ្ងៃទី ៣១ ខែធ្នូ ឆ្ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុមានចំនួន ១.២៨០.៥១០.០៣៨.០០០ រៀល កើនចំនួន ១៩៧.៥៧៨.៣៩១.០០០ រៀល ស្មើនឹង ១៨.២៤% និងមូលធនសរុប មានចំនួន ៦៤៦.៦១០.៥៥៤.០០០ រៀល កើនចំនួន ១១១.៩៩៧.៥៤៣.០០០ រៀល ស្មើនឹង ២០.៩៥% ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ២.៦១ ដង
២. អនុបាតចរន្តលឿន ២.៤៩ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១.៩៦ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៣.៨៩ %
៥. អនុបាតគំលាតចំណេញដុល ២៥.៦៨ %
៦. អនុបាតគំលាតចំណេញភាព ១១.០៦ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣២៨.៤០ រៀល
៨. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ................ រៀល

 សូម​អាន​របាយការណ៍​ឆ្នាំ ២០១៧ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១-  Annual Report 2017 (Khmer)

២-  Audited Report 2017 (English)

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries