របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៧

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៧

      ក្នុងត្រីមាសទី ៤ ឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២.៨៤៣.០០០.០០០ រៀល កើនជាងត្រីមាសទី ៣ ឆ្នំា ២០១៦ ចំនួន ៩.៧២៧.៨២៩.០០០ រៀល ស្មើនឹង ១៨.៣១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.៦២៤.២៦៧.០០០ រៀល ដែលប្រាក់ចំណេញបានថយចុះ ចំនួន ៤៤.៩៤៦.០៦៧.000 រៀល ស្មើនឹង ៧៩.៤៥% បើធៀប នឹងត្រីមាសទី ៤ ឆ្នំា ២០១៦ ។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៣៩៧.៨៣៥.០០០ រៀល កើន ចំនួន ១៨.៤១៦.៥៨៦.០០០ រៀល ស្មើនឹង ៨.៨១% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ២៥.១៣៩.៣១៦.០០០ រៀល ថយចុះ ចំនួន ១.៥៨១.១៥៦.០០០ រៀល ស្មើនឹង ៥.៩២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.២៨០.៥១០.០៣៨.០០០ រៀល កើន ចំនួន ១៩៧.៥៧៨.៣៩១.០០០ រៀល ស្មើនឹង ១៨.២៤% និងមូលធនសរុប មានចំនួន ៦៤៦.៦១០.៥៥៤.០០០ រៀល កើនចំនួន ១១១.៩៩៧.៥៤៣.០០០ រៀល ស្មើនឹង ២០.៩៥% ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២.៦១ ដង
២. អនុបាតចរន្តលឿន ២.៤៩ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០.៩១ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១.៨០ %
៥. អនុបាតគំលាតចំណេញដុល ២១.១៦ %
៦. អនុបាតគំលាតចំណេញភាព ១៨.៥០ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៣៥.៥៣ រៀល
៨. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ................ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នាំ ២០១៧ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១-  របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៧

២-  របាយការណ៏ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៧ ដែលត្រួតពិនិត្យឡើងវីញដោយសវនករឯករាជ្យ (ភាសាអង់គ្លស)

៣- ព័ត៌មានទាន់ពេលស្តីពីការថយចុះប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ចំនួន ៧៩.៤៥%

 

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries