របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ ២០២៥
្នុងត្រីមាសទី២ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបមានចំនួន ១៤៧.៣២១.០៤៧.០០០ រៀល កើនឡើង ៣២.៨០៧.២៨៦.០០០ រៀល ស្មើនឹង ២៨,៦៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៧.៧៥០.៨០៤.០០០ រៀល ថយចុះ ២០.០៤១.២៣៣.០០០ រៀល ស្មើនឹង ៥៣,០៣% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៦២.១០២.៦១២.០០០ រៀល កើនឡើង ៥០.២២៤.៤៣២.០០០ រៀល ស្មើនឹង ២៣,៧០% បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៨.២៥៨.៦៦៨.០០០រៀល ថយចុះ ៤២.៨២៩.១៤៦.០០០ រៀល ស្មើនឹង ៦០,២៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៩៦៥.២៩០.៨៩៩.០០០ រៀល កើនឡើង ១៩១.៩៦៦.២៨២.០០០ រៀល ស្មើនឹង ១០,៨៣% និងមូលធនសរុបមានចំនួន ១.០៨១.២៨១.០២៩.០០០ រៀល កើនឡើង ១១.៣៧៩.២៥៣.០០០ រៀល ស្មើនឹង ១,០៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ១,៧១ ដង | 
| ២. | អនុបាតចរន្តលឿន | ១,៤៩ ដង | 
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៩០ % | 
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,៦៤ % | 
| ៥. | អនុបាតគំលាតចំណេញដុល | ៣០,៧៤ % | 
| ៦. | អនុបាតគំលាតចំណេញភាព | ១២,០៥ % | 
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ១៤,៧៦ ដង | 
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២០៦,៩៥ រៀល | 
សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៥ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            