របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥
នៅក្នុងត្រីមាសទី១ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១១៤.៧៨១.៥៦៥.០០០ រៀល កើនឡើងចំនួន ១៧.៤១៧.១៤៦.០០០ រៀល ស្មើនឹង ១៧.៨៩% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ១០.៥០៧.៨៦៤.០០០ រៀល ថយចុះចំនួន ២២.៧៨៧.៩១៣.០០០ រៀល ស្មើនឹង ៦៨,៤៤% បេីប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤។ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៨០៤.៦៣០.០៤០.០០០ រៀល កើនឡើងចំនួន ៣១.៣០៥.៤២៣.០០០ រៀល ស្មើនឹង ១,៧៧% និងមូលធនសរុបមានចំនួន ១.០៨០.៤០៩.៦៤០.០០០ រៀល កើនឡើងចំនួន ១០.៥០៧.៨៦៤.០០០ រៀល ស្មើនឹង ០,៩៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៤២ ដង |
| ២. | អនុបាតចរន្តលឿន | ២,០៨ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៥៨ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ០,៩៧ % |
| ៥. | អនុបាតគំលាតចំណេញដុល | ២៥,៧៦ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៩,១៥ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៨,៥០ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១២២,៥១ រៀល |
សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៥ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖