កិច្ចប្រជុំពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន Hapag-Lloyd (Cambodia) Co., Ltd. នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន Hapag-Lloyd (Cambodia) Co., Ltd. ដើម្បីត្រៀមការចូលចត ប្រតិបត្តិការ សម្រាប់នាវាក្រុមហ៊ុន ដែលត្រូវចូលចតនៅ កសស នាវេលាខាងមុខនេះ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖