ការចុះត្រួតពិនិត្យការប្រគល់ទទួល តំបន់ ៤ (ទីលានស្តុកកុងតឺន័រ) នៃចំណតផែកុងតឺន័រ ប្រវែង ២៥៣ ម៉ែត្រ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣ រសៀល ថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យការប្រគល់ទទួល តំបន់ ៤ (ទីលានស្តុកកុងតឺន័រ) នៃចំណតផែកុងតឺន័រ ប្រវែង ២៥៣ ម៉ែត្រ។ រហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ វឌ្ឍនភាពការងារកែសម្រួលចំណតផែកុងតឺន័រ ប្រវែង ២៥៣ ម៉ែត្រនេះ សម្រេចលទ្ទផលប្រមាណ ៩៨% នៃផែនការគ្រោងទុក
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖