នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅ -៨ម៉ែត្រ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ០៧:៤០ ព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅ -៨ម៉ែត្រ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន ៧៧៦នាក់ ស្រី ១២៨នាក់ មាន ៣៧សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ១៨៧៣នាក់ ស្រី ៩៨៦នាក់ មាន ៤៣សញ្ជាតិ (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាមេរិក ៨៧០នាក់ កាណាដា ២៨៨នាក់ និងអង់គ្លេស ១៩១នាក់) ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ និងទៅទស្សនាប្រាសាទអង្គរវត្ត ចំនួន ៥៩នាក់ ស្រី ២៨នាក់ មាន ៤សញ្ជាតិ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១.០០នាទី ឆ្ពោះទៅប្រទេសវៀតណាម


















ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            