កិច្ចប្រជុំពិភាក្សាដោះស្រាយជាបន្ទាន់នូវការខ្វះខាតទឹកស្អាតប្រើប្រាស់នៅស្រុកព្រៃនប់
នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុុះមូលដ្ឋានស្រុកព្រៃនប់ បានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយជាបន្ទាន់នូវការខ្វះខាតទឹកស្អាតប្រើប្រាស់នៅស្រុកព្រៃនប់ដោយគ្រប់ក្រុមការងារនឹងធ្វើយុទ្ធនាការផ្គត់ផ្គង់ទឹកស្អាតផ្តល់ជូនតាមបណ្តាផ្ទះប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ៕