ថ្នាក់ដឹកនាំ កសស បានទស្សនកិច្ចសិក្សាក្រុមហ៊ុន Hakata Port Terminal Co. Ltd និងសិក្សាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រតិបត្តិការចំណតផែ (KACCS)
ខេត្ត ហ្វូគូអូកា ប្រទេសជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញបេសកកម្មការងារនៅប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណៈប្រតិភូនៃសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ កសស បានទស្សនកិច្ចសិក្សាក្រុមហ៊ុន Hakata Port Terminal Co. Ltd និងសិក្សាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រតិបត្តិការចំណតផែ (KACCS)។ ក្រុមហ៊ុន Hakata Port Terminal Co., Ltd មានចំណតផែពីរ៖ ១. ចំណតផែ Island City Container Terminal ប្រវែង ៨៩០ម ជម្រៅទឹក -១៥ម សមត្ថភាព ៧៧០០០០TEUs/១ឆ្នាំ ដោយបំពាក់គ្រឿងចក្រប្រភេទ Q/C ៦ គ្រឿង និង RTG ២៦គ្រឿង។ ២. ចំណតផែ Kashii Park Port Container Terminal ប្រវែង ៦០០ម ជម្រៅទឹក -១៣ម សមត្ថភាព ៣៩០ ០០០TEUs/១ឆ្នាំ ដោយបំពាក់គ្រឿងចក្រប្រភេទ Q/C ៤ គ្រឿង និង Straddle Carrier ១៧គ្រឿង
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖