កិច្ចប្រជុំពិភាក្សាការងារជាមួយលោក TANAKA Kotaro, Senior Representative of JICA Cambodia Office
នាវេលាម៉ោង ៣:០០ រសៀលថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយលោក TANAKA Kotaro, Senior Representative of JICA Cambodia Office ពីបញ្ហាប្រាក់កម្ចីសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតេន័រថ្មី ដែលនឹងត្រូវចុះហត្ថលេខាលើពិធីប្ដូរសារផ្ដល់ប្រាក់កម្ចីរវាងជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខនេះ ។