នាវាទេសចរណ៍ឈ្មោះ Nautica ដែលជានាវាទី ២០ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Nautica ដែលជានាវាទី ២០ មកពីកំពង់ផែ Hochiminh ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ៥៨៩ នាក់ (ស្រី ៣០៩ នាក់) និងនាវិកចំនួន ៣៩៦ នាក់ (ស្រី ៨៧ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៧:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Bangkok ប្រទេសថៃ ។