កំពង់ស្វយ័តក្រុងព្រះសីហនុ បានរៀបចំពីធីអបអរសាទទិវាអន្តរជាតិនារី ៨.មីនា ខួបលើកទី១០៦
នារសៀលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៧ នៅកំពង់ស្វយ័តក្រុងព្រះសីហនុ បានរៀបចំពីធីអបអរសាទទិវាអន្តរជាតិនារី ៨.មីនា ខួបលើកទី១០៦ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក និងលោកជំទាវ ជ្រា ពៅ បានមានប្រសាសន៏សំណេះសំណាលជាមួយបងប្អូន បុគ្គលិក កម្មករ នារីកំពង់ផែ។ ក្រោមប្រធានបទ "ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព" ។ ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យនិងការអនុវត្តន៏ សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី។