កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុអាណត្តិទី ៦ លើកទី ២
ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:០០រសៀល ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុអាណត្តិទី ៦ បានបើកអង្គប្រជុំលើកទី ២ ក្រោមអធិបតីភាពឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី ៦ ដោយមានការចូលរួមពីឯកឧត្តមជាសមាជិកក្រុម ប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋ និងថ្នាក់ដឹកនាំ កសស ៕