កិច្ចពិភាក្សាជាមួយក្រុមហ៊ុន Zhon Lian Tia Yuan Investment Fund Management (BeiJing) Co., Ltd.
នៅរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែ បានជួបពិភាក្សាជាមួយក្រុមហ៊ុន Zhon Lian Tia Yuan Investment Fund Management (BeiJing) Co., Ltd. ដើម្បីពិភាក្សាអំពីគម្រោង សិក្សា និងសហប្រតិបត្តិការវិនិយោគទុនលើគម្រោងអភិវឌ្ឍន៍សាងសង់ចំណតផែទឹកជ្រៅ ដែលអាចអោយនាវាចំណុះ ១០០,០០០ តោន ចូលចតបាន ៕