របាយការណ៍ប្រចាំឆ្នាំ ២០២៣
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៦៤.៦៤០.៧៧១.០០០ រៀល កើនឡើងចំនួន ២០.៨៩៧.២២៦.០០០ រៀល ស្មើនឹង ៦,០៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២១.៩៦៥.៤៩០.០០០រៀល កើនឡើងចំនួន ៣៧.៨១០.២៧៥.០០០ រៀល ស្មើនឹង៤៤,៩៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦០២.៨២៤.៩៤០.០០០រៀល កើនឡើងចំនួន ១៧៦.៦៧៩.៣៤៤.០០០រៀល ស្មើនឹង ១២,៣៩% និងមូលធនសរុប មានចំនួន ៩៧២.០៤៤.៨៧៦.០០០រៀល កើនឡើងចំនួន ១០៨.២៤៣.៩៣០.០០០ រៀល ស្មើនឹង ១២,៥៣%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៣ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ១,៩៤ ដង |
| ២. | អនុបាតចរន្តលឿន | ១,៦៩ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៧,៦១ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ១២,៥៥ % |
| ៥. | អនុបាតគំលាតចំណេញដុល | ៣៣,៤៥ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៤,០៣ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ១៨,២៣ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១.៤២១,៩៧ រៀល |
សូមអានរបាយការណ៍ប្រចាំឆ្នំា ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖