ដំណើរទស្សនកិច្ច ស្ថានទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣ រសៀល ថ្ងៃព្រហស្បតិ៍ ៩ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ស្ថានទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងស្វែងយល់ពី វឌ្ឍនភាព ភាពរីកចម្រើន និងការអភិវឌ្ឍ របស់ កសស និងជាពិសេស ដើម្បីស្វែងយល់ពី តួរនាទីរបស់ កសស ដែលជាច្រកកំពង់ផែសមុទ្រទឹកជ្រៅ ក្នុងការជំរុញពាណិជ្ជកម្មរវាង កម្ពុជា និងឥណ្ឌា












ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖