រាជធានីភ្នំពេញ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នាឱកាសនោះ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម កសស ត្រូវបានជ្រើសរើសជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភ្សាស្តីពីការលើកកម្ពស់សេវាដឹកជញ្ជូនឲកាន់មានប្រសិទ្ធភាព រួមមាន លទ្ធផលអាជីវកម្ម ឆ្នាំ២០២៤ និងផែនការអភិវឌ្ឍន៍នាអនាគត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖