កិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ CP-10 CP-P21 និងCP-P27
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចកិច្ចប្រជុំពិភាក្សា ជាមួយក្រុមការងារអ្នកជំនាញ JICA ក្រុមហ៊ុនសាងសង់ TOA Corporation និងទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ CP-10 CP-P21 និងCP-P27
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖