របាយការណ៍ប្រចាំត្រីមាសទី២ ប្រចាំឆ្នាំ២០២៦
នៅក្នុងត្រីមាសទី២ ឆ្នំា២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២០០.៦៦៩.០២០.០០០ រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២៥ ចំនួន ៥៣.៣៤៧.៩៧៣.០០០ រៀល ស្មើនឹង ៣៦,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៥៦.៤២១.៦៨៤.០០០ រៀល កើនឡើងចំនួន ៣៨.៦៧០.៨៨០.០០០ រៀល ស្មើនឹង ២១៧,៨៥% ។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៧៥.០១៣.១៤០.០០០ រៀល កើនឡេីងចំនួន ១១២.៩១០.៥២៨.០០០ រៀល ស្មើនឹង ៤៣,០៨% បើធៀបទៅនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១៨.៥២៦.៩៩៦.០០០ រៀល កើនឡើង ចំនួន ៩០.២៦៨.៣២៨.០០០ រៀល ស្មើនឹង ៣១៩,៤៤% បើធៀបទៅនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៥២៧.៩៤៣.៣២០.០០០ រៀល កើនឡើងចំនួន ២៣៨.៦៦៤.៩៣៩.០០០រៀល ស្មើនឹង ១០,៤៣% និងមូលធនសរុប មានចំនួន ១.៣២៦.១៣៩.៧០៧.០០០ រៀល កើនឡើងចំនួន ១០១.១៣៨.៤០២.០០០រៀល ស្មើនឹង ៨,២៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,០៤ ដង |
| ២. | អនុបាតចរន្តលឿន | ១,៨២ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,២៣ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៤,២៥ % |
| ៥. | អនុបាតគំលាតចំណេញដុល | ៣៣,៩៩ % |
| ៦. | អនុបាតគំលាតចំណេញភាព | ២៨,១២ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៣៣,៩២ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៦៥៧,៨១ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖




















