ពិធីបុណ្យទក្ខិនានុប្បទានគំរប់ខួប ៧ ថ្ងៃ សពលោកជំទាវ ភោគ យ៉ន
នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណៈប្រតិភូកំពង់ផែ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យទក្ខិនានុប្បទានគំរប់ខួប៧ថ្ងៃ សពលោកជំទាវ ភោគ យ៉ន ភរិយា ឯកឧត្តម ស៊ាង ចាន់ សមាជិកក្រុមប្រឹក្សាខេត្តដែលបានទទួលមរណភាព ៕