ដំណើរទស្សនកិច្ច គណៈប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃពុធ ២ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Sun Xun នាយករងទីចាត់ការវិនិយោគខាងក្រៅ និងសហប្រតិបត្តិការសេដ្ឋកិច្ច នៃមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងស្វែងយល់ពី វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖