ឯកឧត្តម លូ គឹមឈន់ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពជើងទឹក
វេលាម៉ោង ៨ ព្រឹក ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃនប់ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ។