នាវាទេសចរណ៍ទី ០៩ ឈ្មោះ Volendam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៦:០០ ព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Volendam ដែលជានាវាទី ០៩ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៣៦៣ នាក់ និងនាវិកចំនួន ៦០១ នាក់ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។